ព័ត៌មានកីឡា

លោកយី វាសនា៖ វ៉ាន វ៉ុន ប្រើថេរវេលា១៥.៤៤វិនាទី ចម្ងាយ១០០ម៉ែត្រប្រភេទT54 នៃប៉ារ៉ាអូឡាំពិក

ភ្នំពេញ៖លោកយី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍នៅព្រឹកនេះពីប្រទេសប្រេស៊ីលមកថា កីឡាករ អត្តពលកម្មជន ពិការកម្ពុជា វ៉ាន វ៉ុន បានបញ្ចប់ការប្រកួតប្រណាំងរទេះ ១០០ម៉ែត្រ ប្រភេទ T54 ដោយប្រើថេរ វេលា១៥.៤៤វិនាទី ប៉ុន្តែកីឡាកររូបនេះ មិនបានចូលរួមការប្រកួតវគ្គបញ្ចប់ទេ នៃព្រឹត្តិការណ៍ការ ប្រកួតប៉ារ៉ា អូឡាំពិ នៅទី ក្រុងរីយ៉ូ  ប្រទេសប្រេស៊ីល។ នេះជាការខិតខំប្រឹងអស់ពីសមត្ថភាពរបស់កីឡាករអត្តពលកម្មជនពិការកម្ពុជា វ៉ាន វ៉ុន ក្នុងការប្រកួតកីឡាប៉ារ៉ា ឡាំពិក ពិភព លោកលើកនេះ ហើយក៏ជាលើកទី១ដែលសម្រាប់កីឡាករជនពិករកម្ពុជាចូលរួមព្រឹត្តិការណ៍មួយនេះ  លោក បាន បន្តថា កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោកនៅប្រេស៊ីល បាន បិទបញ្ចប់ ហើយទង់ប៉ារ៉ាឡាំពិកពិភពលោកក៏ត្រូវបានប្រគល់ជូនទៅប្រទេសជប៉ុន ដើម្បីធ្វើម្ចាស់ជាផ្ទះការ ប្រកួតកីឡា ប៉ារ៉ាឡាំពិកពិភពលោកឆ្នាំ២០២០នាពេលខាងមុខនេះ៕ ប្រភពពី Lookingtoday

About Unknown

0 comments:

Post a Comment

Powered by Blogger.