សិស្សប្អូនថ្មី ដែលត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពី Huawei Mate 8 បានចេញ លក់ក្នុងទីផ្សារ បានជិត 1 ឆ្នាំនេះ នឹងត្រៀមបង្ហាញ ខ្លួនជា ផ្លូវការហើយ ដោយយោងតាម ប្រភពពត៌មាន របស់ PhoneArena បានចេញ ផ្សាយថា Huawei Mate 9 នឹងមកដល់ ឆាប់ៗខាងមុខនេះ ត្រូវនឹង ខែវិច្ឆិកា អមមកជាមួយ នឹងលក្ខណៈសម្បត្តិ ខ្លះៗមក ជាមួយផងដែរ។
Huawei Mate 9 ត្រូវបានចាត់ចូលជាត្រកូលកំពូលស្មាតហ្វូន របស់ក្រុមហ៊ុន Huawei ផងដែរ ដោយចុងឆ្នាំ 2016 នេះ Huawei នឹងបំពាក់ Mate 9 របស់ខ្លួនមក ជាមួយនឹង CPU ប្រភេទ Kirin 960 ថ្មី ដែលជាប្រភេទ ឈីប Octa-Core មានល្បឿនលឿន បំផុតរបស់ក្រុមហ៊ុន ចិនមួយនេះ អមមក ជាមួយនឹង RAM ទំហំដល់ទៅ 6GB ថែមទាំងបង្កើន ទំហំអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន ឡើងទៅ 64GB ជាមួយនឹងតម្លៃ 510$ រីឯទំហំ 128GB មានតម្លៃ 585$ និងទំហំ 256GB នឹងមានតម្លៃ 705$ ទៅតាមការ ជ្រើសរើសរបស់ អតិថិជនខ្លួន តែវាគ្រាន់តែ ជាតម្លៃក្នុងទីផ្សារ ប្រទេសចិន ប៉ុណ្ណោះ ដូច្នេះបើ Mate 9 ចេញលក់នៅស្រុក ខ្មែរយើង តម្លៃរបស់វា ក៏នឹងថ្លៃជាងនេះ បន្តិចផងដែរ។
ជាងនេះទៅទៀត Mate 9 ត្រូវបានរំពឹងទុកថា នឹងមានកាមេរ៉ាកាន់តែ ខ្លាំងជាងមុន ជាមួយកាមេរ៉ា ខាងក្រោយទំហំ 20 មេហ្គាភិចសែល ប្រើប្រាស់ កែវលែន Leica ដូចទៅនឹង ម៉ូឌែល P9 និង P9 Plus អញ្ចឹងដែរ តែមិនទាន់ដឹងថា វានឹងមាន កាមេរ៉ាភ្លោះ ឬយ៉ាងណា នោះទេ។ ចំនែករន្ធ USB វិញគឺជាប្រភេទ C ថ្មី ដោយត្រៀមនឹង ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Android ជំនាន់ 7.0 Nougat ថ្មី ជាមួយនឹង UI របស់ Huawei ផ្ទាល់មាន ឈ្មោះថា Emotion UI 5 ថ្មី។ ទាំងនេះគឺជា ពត៌មានដំបូងជុំវិញ កំពូលស្មាតហ្វូន Mate 9 នេះ សម្រាប់លក្ខណៈសម្បត្តិ កាន់តែស៊ីជម្រៅ ផ្សេងទៀត យើងនៅ មិនទាន់ បានដឹងច្បាស់ នៅឡើយ មានតែរង់ចាំថ្ងៃ ប្រកាសចេញ ជាផ្លូវការនោះទេ ទើបដឹងថា ក្រុមហ៊ុនចិនមួយនេះ មានអ្វីដើម្បី កន្ទ្រាក់អារម្មណ៍ ពិភពលោក សាជាថ្មី ម្ដងទៀត។
Home / ព័ត៌មានបច្ចេកវិទ្យា
/ កំពូលស្មាតហ្វូន Huawei ម៉ូឌែល Mate 9 ដែលមាន RAM ដល់ទៅ 6GB នឹងមកដល់ខែវិច្ឆិកាខាងមុខ
Subscribe to:
Post Comments
(
Atom
)


0 comments:
Post a Comment