ព័ត៌មានបច្ចេកវិទ្យា

ទៀត​ហើយ iPhone 7! អ្នក​ប្រើ​ថា​ជួប​បញ្ហា​ចាប់​សេវា​ទូរស័ព្ទ​មិន​បាន បន្ទាប់​ពី​បិទ​បើក​មុខងារ​មួយ!

ហឺមៗៗៗ!​ ទើបតែប៉ុន្មានថ្ងៃមុន អ្នកប្រើប្រាស់​ iPhone 7 ភាគច្រើន និង iPhone 7 Plus មួយចំនួនថាបាន ឮសំលេងចម្លែក ចេញពីស្មាតហ្វូន របស់គេ បន្ទាប់ពីការ ប្រើប្រាស់ មិនដល់មួយ សប្តាហ៍ផង ពេលនេះមាន ពត៌មានលេចឮ ទៀតពីបញ្ហា ចាប់សេវាទូរស័ព្ទ មិនបាន នៅលើ iPhone 7 និង iPhone 7 Plus បន្ទាប់ពីបិទបើក មុខងារ Airplane Mode ។

ដំបូងពួកគេក៏បានគិតថាជាបញ្ហារបស់ក្រុមហ៊ុនសេវា ទូរស័ព្ទដែរ ឬមកពីស៊ីមកាត នោះ តែបន្ទាប់ពី ពួកគេបាន សាកល្បង ប្រើប្រាស់ស៊ីម កាតដូចគ្នា មួយដាក់ក្នុង iPhone 6s និងមួយទៀត ដាក់ក្នុង iPhone 7 ហើយចាប់ផ្តើម បិទបើកមុខងារ Airplane Mode ព្រមគ្នា ក៏សង្កេតឃើញ ថាមានបញ្ហា ពិតមែន iPhone 6s ចាប់សេវាបាន លឿនដូចធម្មតា តែ​លើ iPhone 7 វិញ បែរជានៅ គាំង No Service ក៏មានន័យថា ចាប់សេវា ទូរស័ព្ទមិនបាន ហើយអ្នកអាច ទស្សនាវីដេអូ ខាងក្រោម នេះបាន ដើម្បីយល់ កាន់តែច្បាស់ និងមានការ សាកល្បងឲ្យ មើលច្បាស់ៗ ទើបកាន់ តែជឿជាក់។
ប្រសិនបើអ្នកនៅជួបបញ្ហាបែបនេះ អ្នកអាចបិទបើក ទូរស័ព្ទបាន ដើម្បីឲ្យវាចាប់ សេវាវិញបាន ឬចាំដល់ពេល មានកំណែ អាប់ដេតលើប្រព័ន្ធ ប្រតិបត្តិការនេះ ក៏បានដែរ ប្រសិនបើ បញ្ហានេះកាន់តែ ធ្ងន់ធ្ងរនោះ Apple នឹងដោះស្រាយ។

About Unknown

0 comments:

Post a Comment

Powered by Blogger.