ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឲ្យ មន្រ្តីរាជរដ្ឋាភិបាល មន្រ្តីអាជ្ញាធរ និងក្រុមហ៊ុនឯកជន បន្ដចលនាជួយទិញ ស្រូវប្រជាកសិករ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានមានប្រសាសន៍ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកថា សម្ដេចសូមអរគុណ និងសូមអំពាវនាវបន្ថែមទៅកាន់​ មន្រ្តីរាជរដ្ឋាភិបាល​ និអាជ្ញាធរគ្រប់ជាន់ថ្នាក់​ និងក្រុមហ៊ុនឯកជ ​បន្តចូលរួមនៅក្នុងចលនា ជួយទិញស្រូវប្រជាកសិករ យើង ឲ្យបានកាន់តែច្រើនឡើង នៅទូទាំងប្រទេស ។ នៅលើបណ្ដាញសង្គហ្វេសប៊ុករបស់ សម្ដេចតេជោបានឲ្យដឹងថា "នៅក្នុងថ្ងៃនេះ បន្ទាប់ពីមានការអំពាវនាវរបស់ ធនាគារអភិវឌ្ឍន៍ជនបទ​ គឺខ្ញុំសង្កេតឃើញថា មានមន្រ្តីរាជរដ្ឋាភិបាល​ ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើមជួយទទួលទិញ ស្រូវប្រជាពលរដ្ឋ ។​ នេះជាសកម្មភាពចូលរួមចំណែក ដ៏សំខាន់ក្នុងការជួយដល់កសិករយើង" ៕ - ប្រភពពី ដើមអំពិល

About Unknown

0 comments:

Post a Comment

Powered by Blogger.